Developed by Khmer Focus

របាយ​ការណ៍​​សកម្ម​ភាព​​ការ​​ងារ​​សមិទ្ធ​​ផល​​ឆ្នាំ​២០១៥ និង​​ទិស​​ដៅ​​ការ​​ងារ​​ឆ្នាំ​​២០១៦ របស់​​គណៈ​​កម្មា​ធិការ​​ជាតិ​​ទន្លេ​​មេគង្គ​​កម្ពុជា

គ.ជ.ទ.ម.ក ជា​ស្ថាប័ន​ជាតិ​មួយ​ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម ក្នុង​ដំណើរ​ការ​សម្រប​សម្រួល​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្រប​ខណ្ឌ​ទន្លេ​មេគង្គ។ ក្នុង​រយៈ​ពេល​ជាង ៣៤ឆ្នាំ គ.ជ.ទ.​ម.ក បាន​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង និង​ធ្វើ​ការ​ងារ​យ៉ាង​ជិត​ស្និទ ប្រកប​ដោយ​ផលិត​ភាព​ជា​មួយ​បណ្តា​សមាជិក​ដទៃ​ទៀត ដែល​បាន​ចូល​រួម​បង្កើត​ឡើង​នូវ​គណៈ​កម្មការ​ទន្លេ​មេគង្គ MRC តាម​រយៈ​កិច្ច​ព្រម​ព្រាង​មេគង្គ​ឆ្នាំ១៩៩៥។