កិច្ចប្រជុំពិភាក្សាការងារស្តីពី ការអនុវត្តជំពូកទី៤ នៃគោលការណ៍ណែនាំបច្ចេកទេស សម្រាប់អនុវត្តនីតិវិធីគុណភាពទឹក (ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣)
ឯកឧត្តម ហាក់ សុជាតិ អគ្កលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពី ការអនុវត្តជំពូកទី៤ នៃគោលការណ៍ណែនាំបច្ចេកទេស សម្រាប់អនុវត្តនីតិវិធីសម្រាប់គុណភាពទឹក ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងគណៈកម្មការទន្លេមេគង្គ។
កិច្ចប្រជុំនេះមានគោលបំណង៖
១. ជម្រាបជូនអំពីស្ថានភាពនិងវឌ្ឍនភាព នៃការអនុវត្តជំពូកទី៤ ការគ្រប់គ្រងគុណភាពទឹកនិងការឆ្លើយតបបន្ទាន់
២. ជម្រាបជូនអំពីនូវផែនទីវិថី ដើម្បីគាំទ្រដល់ការពង្រឹងសមត្ថភាពនៃប្រទេសសមាជិក និង
៣. ពិភាក្សាអំពីការកំណត់ស្ថាប័ន និងមន្ត្រីទទួលបន្ទុកសម្រាប់អនុវត្តជំពូកទី៤៕