របាយការណ៍សកម្មភាពការងារសមិទ្ធផលឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា
គ.ជ.ទ.ម.ក ជាស្ថាប័នជាតិមួយដែលបានចូលរួមយ៉ាងសកម្ម ក្នុងដំណើរការសម្របសម្រួលកិច្ចសហប្រតិបត្តិការក្របខណ្ឌទន្លេមេគង្គ។ ក្នុងរយៈពេលជាង ៣៤ឆ្នាំ គ.ជ.ទ.ម.ក បានផ្សារភ្ជាប់ទំនាក់ទំនង និងធ្វើការងារយ៉ាងជិតស្និទ ប្រកបដោយផលិតភាពជាមួយបណ្តាសមាជិកដទៃទៀត ដែលបានចូលរួមបង្កើតឡើងនូវគណៈកម្មការទន្លេមេគង្គ MRC តាមរយៈកិច្ចព្រមព្រាងមេគង្គឆ្នាំ១៩៩៥។