វគ្គបណ្ដុះបណ្ដាលស្ដីពី ការអនុវត្ត និងការធ្វើឱ្យប្រសើរឡើងក្នុងការប្រើប្រាស់ប្រព័ន្ធ Hydmet (ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤)
(CNMC-FMMP)
ភ្នំពេញ៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានសម្របសម្រួលរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការអនុវត្ត និងការធ្វើឱ្យប្រសើរឡើង ក្នុងការប្រើប្រាស់ប្រព័ន្ធ Hydmet នៅសាលប្រជុំ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការចូលរួមពីមន្ត្រីនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និងនាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម សរុបចំនួន ១០រូប
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដើម្បីរំលឹក និងបំប៉នសមត្ថភាពបន្ថែមដល់មន្ត្រី នៃនាយកដ្ឋានទាំងពីរ លើការប្រើប្រាស់ប្រព័ន្ធ Hydmet ដែលបានធ្វើបច្ចុប្បន្នភាព៕