Developed by Khmer Focus
សិក្ខា​សា​លា​ថ្នាក់​តំបន់​ស្តី​ពី បម្លាស់​ទី​ត្រី​ឆ្លង​កាត់​វារី​អគ្គិសនី​ខ្នាត​ធំ (ថ្ងៃទី ១៦-​១៧ ខែមិថុនា ឆ្នាំ២០១៥)

(MRC-ISH)

វៀងច័ន្ធ៖ លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​សិក្ខា​សា​លា​ថ្នាក់​តំបន់​ស្តី​ពី បម្លាស់​ទី​ត្រី​ឆ្លង​កាត់​វារី​អគ្គិសនី​ខ្នាត​ធំ ដើម្បី​ពិភាក្សា​លើ គោល​ការណ៍​ណែ​នាំ​ប្រើ​ប្រាស់​ក្នុង​មេគង្គ សម្រាប់​ពិចារ​ណា​ទៅ​លើ​ត្រី និង​វារី​អគ្គិសនី ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជំនាញ​តំណាង​ក្រសួង ស្ថាប័ន​រដ្ឋាភិបាល មន្ទីរ​ជំនាញ​នៃ​ប្រទេស​ជា​សមាជិក និងមន្រ្តីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ៥៥រូប។ ដោយ​ឡែក​សមាស​ភាព​ចូល​រួម​មក​ពី​កម្ពុជា មាន​ចំនួន ​០៧រូប ក្រោម​ការ​ដឹក​នាំ​របស់ ឯកឧត្តម ឡុង ​សារាវុធ អគ្គ​លេខា​ធិការ​រង នៃ​គណៈ​កម្មាធិការ​ជាតិ​ទនេ្ល​មេគង្គ​កម្ពុជា។

គោលបំណង​នៃ​សិក្ខា​សា​លា​ថ្នាក់​តំបន់​គឺ៖

  • ផ្តល់នូវព័ត៌មាន​ចាំ​បាច់​សម្រាប់​ផែន​ការ​និរន្តរភាព​វារីអគ្គិសនី​ និង​ការ​គ្រប់​គ្រង​លើ​ទិដ្ឋភាព​វិទ្យាសាស្រ្ត​នៃ​ត្រី
  • ការពន្យល់អំពី​ការ​សិក្សា​កន្លង​មក​​ស្តី​ពី ត្រី​ឆ្លង​កាត់​ទំនប់​ធំៗ ​និង​ការ​អនុវត្ត​សម្រាប់​ទន្លេ​មេគង្គ
  • ការពន្យល់អំពី​ទិដ្ឋភាព​ទូទៅ​នៃ​ប្រសិទិ្ធ​ភាព​ចំណេះ​ដឹង​ដែល​មាន​ស្រាប់ ​និង​​សេដ្ឋ​កិច្ច​នៃ​តូបីន ដែល​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចរាចរ​ត្រី​ (Fish-Friendly Turbines)
  • ពិភាក្សានូវ​គោល​ការណ៍​ណែនាំ​ប្រើ​ប្រាស់​ក្នុង​ទន្លេ​មេគង្គ សម្រាប់​ពិចារណា​ទៅ​លើ​ត្រី​ និង​វារីអគ្គិសនី៕