(MRC-ISH)
ហូជីមិញ៖ គណៈកម្មការទន្លេមេគង្គ សហការជាមួយប្រទេសចិន បានរៀបចំសន្និសិទបច្ចេកទេសអន្តរជាតិស្តីពី កិច្ចការពារបរិស្ថាន សម្រាប់គម្រោង ហេដ្ឋារចនាសម្ព័ន្ធធំៗ ក្នុងអាងទន្លេមេគង្គ-ឡាន សាង នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយមានការចូលរួមពីមន្ត្រីជំនាញ តំណាងក្រសួង ស្ថាប័នរដ្ឋាភិបាល មន្ទីរជំនាញ និងមន្រ្តីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ៥៥រូប។ ប្រតិភូកម្ពុជាមានចំនួន ០៧រូប ដែលចូលរួមសន្និសីទ ដឹកនាំដោយឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃសន្និសិទគឺ ដើម្បីផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍លើកិច្ចការពារបរិស្ថាន ក្នុងអាងទន្លេមេគង្គ ឡាន សាង និងការពិគ្រោះយោបល់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងអង្គការគ្រប់គ្រងអាងទន្លេ ឡាន សាង (ចិន) និងគណៈកម្មការទន្លេមេគង្គ៕