(MRC-IKMP)
ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការអនុវត្តនីតិវិធីសម្រាប់តាមដាន និងត្រួតពិនិត្យការប្រើប្រាស់ទឹក ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ មកពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ និងមន្រ្តីលេខាធិការដ្ឋានគណ:កម្មការទន្លេមេគង្គ សរុបចំនួន ១៧នាក់។ ចំពោះប្រទេសកម្ពុជា បានលើកយកករណីសិក្សានៅស្ទឹងពោធិសាត់ មកសិក្សាដោយផ្តោតលើការស្រោចស្រព។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង នៃគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំគឺ៖ ១. វាយតម្លៃការប្រើប្រាស់ទឹកនៅក្នុងអាងទន្លេមេគង្គក្រោម ២. ឯកសារការងារសម្រាប់តាមដាន ត្រួតពិនិត្យការប្រើប្រាស់ទឹក និង ៣. ការវិវឌ្ឍ និងពិភាក្សាករណីសិក្សា នៅតាមប្រទេសជាសមាជិក។
ជាលទ្ធផល កិច្ចប្រជុំបានកំណត់ការប្រើប្រាស់តែ DSF Tool ក្នុងការរៀបចំធ្វើរបាយការណ៍សម្រាប់ដំណើរការអនុវត្តនីតិវិធីស្តីពី ការតាមដាន និងត្រួតពិនិត្យការប្រើប្រាស់ទឹក និងបានសំណូមពរឱ្យប្រទេសជាសមាជិក បពា្ចប់ករណីសិក្សារបស់ខ្លួនឱ្យបានឆាប់៕