(MRC-EP)
បាងកក៖ គណៈកម្មការទន្លេមេគង្គ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ថ្នាក់តំបន់ស្ដីពី ការវិភាគតម្រូវការអុកស៊ីសែនគីមីជីវៈ នៅ United Analyst and Engineering Consultation Co., Ltd ទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិក និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ១៤រូប។ សមាសភាពចូលរួមពីកម្ពុជាមានចំនួន ០៣រូប រួមមាន លោក ជា វណ្ណារ៉ា ប្រធានការិយាល័យវិភាគគុណភាពទឹក លោក ខុម ចាន់ធូ មន្ត្រីការិយាល័យវិភាគគុណភាពទឹក នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ក្រសួងធនធានទឹក និងឧតុនិយម និងលោក ថៃ ពិសិដ្ឋ មន្រ្តីសម្របសម្រូលថ្នាក់ជាតិ នៃកម្មវិធីបរិស្ថាន នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃសិក្ខាសាលាបណ្តុះបណ្តាលនេះគឺ ១) បង្កើនសមត្ថភាពមន្ត្រីនៃមន្ទីរពិសោធន៍គុណភាពទឹក លើការប្រើប្រាស់បចេ្ចកទេសគំរូសមស្រប សម្រាប់ការប្រមូល BOD និងប៉ារ៉ាម៉ែត្រគុណភាពទឹកគំរូ ២) អនុវត្តន៍ការគ្រប់គ្រង បច្ចេកទេសដឹកជញ្ជូន BOD និងប៉ារ៉ាម៉ែត្រគុណភាពទឹកគំរូ ពីចំនុចគំរូទៅមន្ទីរពិសោធន៍ឱ្យបានសមស្រប ៣) វិភាគលើគំរូទឹកសម្រាប់ BOD និងប៉ារ៉ាម៉ែត្រគុណភាពទឹកគំរូ និង ៤) ការអនុវត្តភាពសមស្របនៃ Quality Assurance Quality Control (QA/QC) រួមជាមួយចំនុចគំរូបច្ចេកទេសដឹកជញ្ជូន និងការវិភាគ BOD និងប៉ារ៉ាម៉ែត្រគុណភាពទឹកគំរូ៕