Developed by Khmer Focus
កិច្ច​ប្រជុំ​ការ​ងារ​បច្ចេក​ទេស​ថ្នាក់​តំ​បន់​ស្តី​ពី ការ​បង្កើត​សេ​ណា​រី​យ៉ូ​នៃ​ការ​អភិវឌ្ឍ​បម្រែ​បម្រួល​ការ​ប្រើ​ប្រាស់​ដី​កសិកម្ម សម្រាប់​ការ​សិក្សា​របស់​ក្រុម​ប្រឹក្សា​គណៈ​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥)

(MRC-AIP)

ទីក្រុងវៀងច័ន្ទ៖ គណៈ​កម្មការ​ទន្លេ​មេ​គង្គ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ការ​​ងារ​​​បច្ចេក​​ទេស​​ថ្នាក់​តំ​បន់​ស្តី​ពី​ ការ​បង្កើត​សេ​ណា​រី​យ៉ូ​នៃ​ការ​អភិវឌ្ឍ​ បម្រែ​បម្រួល​ការ​ប្រើ​ប្រាស់​ដី​កសិកម្ម សម្រាប់​​​ការ​សិក្សា​របស់ ក្រុម​ប្រឹក្សា​គណៈ​កម្មការ​ទន្លេ​មេ​គង្គ នៅ​ប្រទេស​ឡាវ ដោយ​មាន​​ការ​ចូល​រួម​ពី​​ប្រទេស​​ជា​សមា​ជិក និង​មន្រ្តី​នៃ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេ​គង្គ សរុប​ចំនួន ៣១រូប ក្នុង​នោះ​សមាស​ភាព​ចូល​រូម​​ពី​កម្ពុជា​​មាន​ចំនួន ០៧រូប។

គោល​បំណង​នៃ​កិច្ចប្រជុំ​គឺ​ដើម្បី៖ (១) ពិភាក្សា​អំ​ពី​បរិបទ ​និង​ការ​ណែ​នាំ​សម្រាប់​ការ​បង្កើត​សេ​ណា​រី​យ៉ូ​នៃ​ការ​អភិវឌ្ឍ​​បម្រែ​បម្រួល​ការ​ប្រើ​ប្រាស់​ដី​កសិកម្ម (២) ពិភាក្សា​លើ​វិធី​សាស្រ្ត និង​នីតិ​វិធី​ដែល​បាន​ស្នើ​ឡើង សម្រាប់​ការ​អភិវឌ្ឍ​សេ​ណា​រី​យ៉ូ (៣) អភិវឌ្ឍន៍​តម្រូវ​ការ​ទិន្នន័យ វិធី​សាស្រ្ត និង​ឧបករណ៍​សម្រាប់​ការ​ប្រមូល​ទិន្នន័យ និង​បញ្ហា​ចន្លោះ​ប្រហោង​ទិន្នន័យ (៤) ពិភាក្សា​លើ​តួនាទី​ភារកិច្ច ការ​ទទួល​ខុស​ត្រូវ និង​ការ​កសាង​ផែន​ការ​ការ​ងារ។

​កិច្ច​ប្រជុំ​បាន​ពិភាក្សា និង​ផ្តល់​យោបល់ ដោយ​ស្នើ​សុំ​ឱ្យ​កែ​សម្រួល​លើ​ឯក​សារ​លក្ខខណ្ឌ​អនុវត្ត​ន៍​ការ​ងារ (TOR) ​មួយ​ចំនួន​ និង​ធើ្វ​ការ​កែ​សម្រួល​ឯក​សារ​ណែ​នាំ​​បចេ្ចក​ទេស (Guideline) ការ​កសាង​ផែន​ការ​សកម្មភាព​ក្នុង​ការ​អនុវត្ត​ការ​ងារ​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ក្រុម​ជំនាញ​ការ​ថ្នាក់​ជាតិ ពិនិត្យ​មើល និង​ផ្តល់​យោបល់។

អង្គ​ប្រជុំ​បាន​ពិភាក្សា​ផង​ដែរ​អំ​ពី​តួនាទី ភារកិច្ច​​របស់​ថ្នាក់​តំបន់ និង​ថ្នាក់​ជាតិ ជា​ពិសេស ជំនាញ​ការ​អន្តរ​ជាតិ និង​ជំនាញ​ការថ្នាក់​ជាតិ នៃ​ប្រទេស​ជា​សមាជិក​នីមួយៗ (កម្ពុជា ឡាវ ថៃ​ ​និង​​វៀតណាម) ដែល​ទទួល​បន្ទុក​ផ្នែក​ការ​ប្រើ​ប្រាស់​ដី​កសិកម្ម និង​ដី​តំបន់​រ៉ែ និង​កែ​សម្រួល​ឡើង​វិញ​នូវ​រយៈ​ពេល​នៃ​ការ​អនុវត្ត​គម្រោង៕