(MRC-BDP)
ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំក្រុមការងារ បច្ចេកទេសពិសេសលើកទី ២ ស្តីពី ការកសាងផែនការយុទ្ធសាស្ត្រ MRC ២០១៦-២០២០ នៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ប្រចាំរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងការអញ្ជើញចូលរួមពីមន្ត្រីក្រុមការងារ និងទីប្រឹក្សាគម្រោងនៃប្រទេសជាសមាជិក និងមន្ត្រីនៃគណៈកម្មការទន្លេមេគង្គ សរុបចំនួន ២៣រូប។
គោលបំណងនៃអង្គប្រជុំគឺដើម្បីពិនិត្យ ពិភាក្សា និងឯកភាពលើសេចក្តីព្រាងឯកសារកំណែទី ៣ នៃផែនការយុទ្ធសាស្រ្ត ឆ្នំា ២០១៦-២០២០ របស់គណៈកម្មការទន្លេមេគង្គរួមមាន៖
- កែសម្រួលរចនាបទឯកសារ តាមជំពូកទាំង ៥ នៃសេចក្តីព្រាងឯកសារផែនការ
យុទ្ធសាស្រ្ត
- កែសម្រួលពាក្យពេចន៍ និងខ្លឺមសារនៃសេចក្តីព្រាងឯកសារក្នុងនោះមាន គោល
បំណង (Objective) ផលសម្រេច (Outcome) ចំនួន ៧ ចង្កោមលទ្ធផលគន្លឹះ
(Key Result Areas) ចំនួន ៤ និងលទ្ធផលចំនួន ៤៤
- ខ្លឹមសារនៃសកម្មភាពរង (Sub-Activities) ក្នុងផែនការយុទ្ធសាស្រ្ត ដែលប្រទាក់
គ្នានឹងសកម្មភាពនៃផែនទីបង្ហាញផ្លូវវិមជ្ឈការ និងមុខងារស្នូលរបស់ MRC
- កែសម្រួលខ្លឹមសារនៃសូចនាករនៃផែនការយុទ្ធសាស្ត្រ
- កែសម្រួលខ្លឹមសារហានីភ័យនៃការអនុវត្តផែនការយុទ្ធសាស្ត្រ
- បណ្តាបញ្ហាទាក់ទងនឹងរចនាសម្ព័ន្ធ MRCS ថវិកា និងធនធានមនុស្ស នឹងមាន
សេចក្តីរាយការណ៍ពិសេសជូនគណៈកម្មាធិការរួមនៃប្រទេសជាសមាជិកបាន
ជ្រាប ពិនិត្យ និងសម្រេច តាមរយៈការជួបនៅតាមប្រទេសដោយឡែកពីគ្នា។
សេចក្តីព្រាងឯកសារចុងក្រោយ ផែនការយុទ្ធសាស្រ្ត ឆ្នំា ២០១៦-២០២០ នឹងបញ្ជូនទៅប្រទេសជាសមាជិក កំណែទី ៣.១ ដើម្បីស្នើសុំពិនិត្យ និងផ្តល់យោបល់ចុងក្រោយ ហើយកំណែទី ៣.២ នឹងដាក់ជូនគណៈកម្មាធិការរួមពិនិត្យ និងអនុម័ត៕