(CNMC-EP)
សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការធានាគុណភាពលើការយកសំណាកទឹក និងការថែរក្សាសំណាក នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម អាន ពេជ្រហត្ថដា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីមន្ត្រីនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម មន្ត្រីតាមបណ្តាខេត្តទាំង ១០ នៃមន្ទីរធនធានទឹក និងឧតុនិយម (កំពង់ធំ, សៀមរាប, បន្ទាយមានជ័យ, បាត់ដំបង, ពោធិសាត់, កំពង់ឆ្នាំង, ឧត្តរមានជ័យ, ប៉ៃលិន, កំពង់ស្ពឺ និងខេត្តព្រះវិហារ) មន្ត្រីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC) និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS)។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បី ទី១) ពិនិត្យឡើងវិញលើស្ថានភាពបច្ចុប្បន្នដែលទាក់ទងនឹងសមត្ថភាពបុគ្គលិកថ្នាក់ខេត្ត លើការយកសំណាកគុណភាពទឹក និងទី២) ផ្តល់វគ្គបណ្តុះបណ្តាលលើវិធីសាស្ត្រយកសំណាកទឹក។
ក្នុងឱកាសនៃសិក្ខាសាលាបណ្តុះបណ្តាលរយៈពេល ០២ថ្ងៃនេះ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ សិក្ខាកាមទាំងអស់បានចុះទៅអនុវត្តជាក់ស្តែងនៅទីតាំងផ្ទាល់តាមបណ្តោយទន្លេសាប ក្នុងខេត្តសៀមរាប អំពីការយកសំណាកទឹកផងដែរ៕