(CNMC-DMP)
សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការវាយតម្លៃភាពងាយរងគ្រោះ និងផលប៉ះពាល់ពីគ្រោះរាំងស្ងួត នៅក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងឯកឧត្តម សូ សុភ័ទ្ទ តំណាងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងមានសមាសភាពចូលរួមពីស្ថាប័នពាក់ព័ន្ធក្នុងខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំនេះគឺៈ ១. វាយតម្លៃភាពងាយរងគ្រោះ និងផលប៉ះពាល់ពីគ្រោះរាំងស្ងួត នៅក្នុងខេត្តទាំងពីរ ២. កំណត់មូលហេតុ និងឫសគល់នៃផលប៉ះពាល់ ៣. យុទ្ធសាស្ត្រកាត់បន្ថយ និងជម្រើសបន្ស៊ាំ សម្រាប់គ្រោះរាំងស្ងួត ដែលបានអនុវត្តនៅក្នុងតំបន់ និង៤. ប្រមូលអនុសាសន៍ ដើម្បីរៀបចំយុទ្ធសាស្ត្រនៅថ្នាក់ជាតិ៕