(CNMC-FMMP)
ពោធិសាត់៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ប្រព័ន្ធព្យាករណ៍ទឹកជំនន់ទន្លេមេគង្គ និងប្រព័ន្ធព្យាករណ៍ទឹកជំនន់ទឹកភ្លៀង នៅទីរួមខេត្តពោធិសាត់ ដឹកនាំដោយលោក ម៉ៅ ហាក់ អគ្គនាយករង កិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីមន្ត្រីនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នាយកដ្ឋានឧតុនិយម និងមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមពីបណ្ដាខេត្ត ក្រុងចំនួន ១២។
វគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីផ្តល់ចំណេះដឹងដល់សិក្ខាកាមទាំងអស់អំពី បច្ចុប្បន្នភាព និងប្រសិទ្ធភាពនៃប្រព័ន្ធព្យាករណ៍ទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង របស់គណៈកម្មការទន្លេមេគង្គ ព្រមទាំងជម្រាបជូនអំពី ព័ត៌មាន និងទិន្នន័យពាក់ព័ន្ធឧតុនិយម និងជលសាស្ត្រ ដែលមាននៅក្នុងគេហទំព័រ និងប្រព័ន្ធព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ៕