(MRC-EP)
វៀតណាម៖ កិច្ចប្រជុំបច្ចេកទេសថ្នាក់តំបន់ស្ដីពី ករណីសិក្សាទន្លេសេសាន សម្រាប់ការវាយតម្លៃ ផលប៉ះពាល់បរិស្ថានឆ្លងដែន របស់កម្មវិធីបរិស្ថាន ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិកទាំង៤ និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ១៨រូប (ស្ត្រី ០៦រូប)។ ដោយឡែកសមាសភាពចូលរួមពីកម្ពុជាមាន ០៣រូប រួមមាន លោកបណ្ឌិត ជ្រិន សុខា អគ្គនាយករងបច្ចេកទេស នៃក្រសួងបរិស្ថាន និងជាសមាជិកក្រុមការងារ (TbEIA) លោក មាស សុផល សមាជិកក្រុមការងារ (TbEIA) និងលោក ថៃ ពិសិដ្ឋ មន្រ្តីសម្របសម្រូលថ្នាក់ជាតិ របស់កម្មវិធីបរិស្ថាន និងជាសមាជិកក្រុមការងារ (TbEIA) នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំគឺ៖ ១) ពិភាក្សា និងពិនិត្យលើឯកសារបច្ចេកទេសស្តីពី ការពិនិត្យលើករណីសិក្សាទន្លេសេសាន និង២) ពិភាក្សាលើផែនការការងាររួម និងបញ្ហាប្រឈមក្នុងដំណើរការប្រមូលទិន្នន័យ៕