កិច្ចប្រជុំបច្ចេកទេសថ្នាក់ជាតិស្ដីពី សេណារីយ៉ូ និងសូចនាករ (ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧)
សៀមរាប៖ ឯកឧត្ដម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំបច្ចេកទេសថ្នាក់ជាតិស្ដីពី សេណារីយ៉ូ និងសូចនាករ ប្រើប្រាស់សម្រាប់វាយតម្លៃសេដ្ឋកិច្ចសង្គម នៃការសិក្សារបស់ក្រុមប្រឹក្សា នៅខេត្តសៀមរាប ដោយមានការចូលរួមពីមន្ដ្រីតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សរុបចំនួន ១៧រូប។
គោលបំណងនៃកិច្ចប្រជុំដើម្បី៖ (១). ចែករំលែកការយល់ដឹង និងបញ្ហាពាក់ព័ន្ធដែលបានពិភាក្សាគ្នាក្នុងកិច្ចប្រជុំតូចផ្នែកបច្ចេកទេសថ្នាក់តំបន់កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ កន្លងមក (២). ផ្តល់ការយល់ដឹងដល់អ្នកចូលរួមអំពីការរៀបចំសេណារីយ៉ូ និងអនុសេណារីយ៉ូ និង (៣). ពិភាក្សាលើវិធីសាស្រ្ត-អភិក្រម និងសូចនាករវាយតម្លៃផលប៉ះពាល់ជាបណ្តុំ សេដ្ឋកិច្ចសង្គម៕