កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ (ថ្ងៃទី ១៨-១៩ ខែមេសា ឆ្នាំ២០១៧)
ភ្នំពេញ៖ ក្រុមការងារកម្ពុជារួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើប្រព័ព្ធអេកូឡូស៊ី ជីវចម្រុះ និងសន្តិសុខស្បៀង ក្នុងក្របខ័ណ្ឌអាងទន្លេមេគង្គ នៅសណ្ឋាគារ Sunway រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះមានគោលបំណង៖ ១) ធ្វើបទបង្ហាញជូន និងទទួលបានមកវិញនូវមតិយោបល់ និងអនុសាសន៍នានា ដើម្បីបញ្ចប់លទ្ធផលការវាយតម្លៃសមាសភាគនីមួយៗ នៃការវាយតម្លៃក្នុងក្របខ័ណ្ឌអាងទន្លេមេគង្គ លើផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និង២) ពិភាក្សាលើកិច្ចការបន្តនៃសមាសភាគនីមួយៗខាងលើ ឆ្ពោះទៅរកការបញ្ចប់របាយការណ៍វាយម្លៃទាំងមូល៕