កិច្ចប្រជុំថ្នាក់តំបន់លើកទី២ លើសេចក្តីព្រាង នៃក្របខ័ណ្ឌសូចនាករ (ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧)
ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីជំនាញនៃក្រសួងពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងផែនការ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់លើកទី២ ពិភាក្សាលើសេចក្តីព្រាង នៃក្របខ័ណ្ឌសូចនាករ របស់គណៈកម្មការទន្លេមេគង្គ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ៕