Developed by Khmer Focus
កិច្ច​ប្រជុំ​ក្រុម​ការងារ​ថ្នាក់​តំបន់ ដើម្បី​បញ្ចប់​ការងារ វាយ​តម្លៃ គម្រោង​វារីអគ្គិសនី ប៉ាក់បេង របស់ឡាវ (ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧)

វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ប្រតិភូ​កម្ពុជា ដែល​មាន​តំណាង​មក​ពី​ក្រសួង​បរិស្ថាន រដ្ឋបាល​ជលផល និង​អគ្គ​លេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ការងារ​ថ្នាក់​តំបន់ ដើម្បី​បញ្ចប់​ការងារ វាយ​តម្លៃ​គម្រោង​វារីអគ្គិសនី ប៉ាក់បេង របស់​ឡាវ នៅ​ទីក្រុង​វៀងច័ន្ទ ប្រទេសឡាវ។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យមើល ពិភាក្សា និងផ្តល់យោបល់លើ៖
១. លទ្ធផលនៃកិច្ចប្រជុំជាមួយអ្នកពាក់ព័ន្ធ ក្នុងកម្រិតថ្នាក់តំបន់ និងថ្នាក់ជាតិ
២. សេចក្តីព្រាងរបាយការណ៍បច្ចេកទេស (TRR)
៣.អនុសាសន៍សំខាន់ៗ សម្រាប់វិធានការជៀសវាង និងកាត់បន្ថយផលប៉ះពាល់ឆ្លងដែន
៤. សំណើមាតិកាសេចក្តីថ្លែងការ-វិធានការនៃផែនការសកម្មភាពរួម និងបញ្ហាសំខាន់ៗ សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវការអនុវត្ត PNPCA៕