កិច្ចប្រជុំពិគ្រោះយោល់ថ្នាក់ជាតិស្ដីពី យុទ្ធសាស្ត្របន្ស៊ាំ និងផែនការសកម្មភាពការប្រែប្រួលអាកាសធាតុ មេគង្គ (ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោល់ថ្នាក់ជាតិស្ដីពី យុទ្ធសាស្ត្របន្ស៊ាំ និងផែនការសកម្មភាពការប្រែប្រួលអាកាសធាតុ មេគង្គ ដែលរៀបចំដោយអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅទីក្រុងសៀមរាប ដោយមានការចូលរួមមកពីក្រសួង ស្ថាប័ន និងគ្រឹះស្ថានសិក្សាស្រាវជ្រាវពាក់ព័ន្ធចំនួន ១៤។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យលើសេចក្ដីព្រាងយុទ្ធសាស្ត្របន្ស៊ាំ និងផែនការសកម្មភាពខាងលើ និងប្រមូលមតិយោបល់ និងអនុសាសន៍នានា ដើម្បីកែសម្រួល មុនពេលដាក់ចូលពិភាក្សានៅក្នុងវេទិកាអ្នកពាក់ព័ន្ធ និងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ ដែលនឹងប្រព្រឹត្តិទៅក្នុងពេលដ៏ខ្លីខាងមុខ៕