វៀងច័ន្ទ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក អ៊ូ សុផាណា ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់លើកទី៤ របស់គណៈកម្មាធិការថវិកា MRC នៅលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដែលមានសមាសភាពចូលរួមពីមន្ត្រីប្រតិភូពីប្រទេសជាសមាជិក មន្ត្រីតំណាងដៃគូអភិវឌ្ឍន៍ និងមន្ត្រីលេខាធិការដ្ឋាន MRC សរុបចំនួន ២៨រូប។
គោលបំណងនៃកិច្ចប្រជុំ៖
១. ពិភាក្សា និងផ្តល់យោបល់ឯកភាពលើការបញ្ចប់សេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០១៦ និងរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០១៦ របស់ MRC
២. ស្តាប់របាយការណ៍វឌ្ឍនភាពនៃការអនុវត្តសកម្មភាព និងភារកិច្ចក្នុងផែនការសកម្មភាពឆ្នាំ២០១៧ (AWP2017)
៣. ពិភាក្សាលើការចំណាយលើការសកម្មភាពដែលបានអនុវត្តន៍ពាក់កណ្តាលឆ្នាំ២០១៧ (មករា-ឧសភា) ក្នុង AWP2017 និងការស្នើសូមយោបល់ឯកភាពលើការកែសម្រួលឡើងវិញថវិកាសម្រាប់ចំណាយលើសកម្មភាពអាទិភាពមួយចំនួនក្នុង AWP2017 និង
៤. ពិភាក្សាលើបញ្ហាផ្សេងៗទៀតដែ
ដោយរាប់បញ្ចូលទាំងការត្រៀមរៀបចំ 3rd MRC Summit.2018 ផងដែរ៕