កិច្ចប្រជុំថ្នាក់តំបន់ស្តីពី សេចក្តីព្រាងគោលការណ៍ណែនាំសម្រាប់ការវាយតម្លៃហេតុប៉ះពាល់ឆ្លងដែន ក្នុងអាងទន្លេមេគង្គប៉ែកខាងក្រោម (ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧)
វៀតណាម៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំថ្នាក់តំបន់ស្តីពី សេចក្តីព្រាងគោលការណ៍ណែនាំ សម្រាប់ការវាយតម្លៃហេតុប៉ះពាល់ឆ្លងដែន ក្នុងអាងទន្លេមេគង្គ ប៉ែកខាងក្រោម ដែលមានក្រុមការងារនៃប្រទេសជាសមាជិកទាំង៤ ចូលរួម សរុបចំនួន ២៥រូប។
គោលបំណងនៃកិច្ចប្រជុំនេះ ផ្តោតសំខាន់លើ ១) ពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំសម្រាប់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន ២) ពិភាក្សាពីបទពិសោធន៍ និងមេរៀនទូទៅដែលបានធ្វើកន្លងមក និងការបញ្ចប់ការណែនាំសម្រាប់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន និង ៣) ពិភាក្សាលើតម្រូវការ និងសក្តានុពលសកម្មភាពក្នុងការរៀបចំស្ថាប័នគាំទ្រសម្រាប់អនុវត្តន៍គោល ការណ៍ការណែនាំ TbEIA ក្នុងប្រទេសជាសមាជិក៕