Developed by Khmer Focus
កិច្ច​ប្រជុំ​រវាង​ក្រុម​ជំនាញ​ការ​អន្តរ​ជាតិ មកពី MRC ជាមួយ​ក្រសួងរ៉ែ និងថាមពល (ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧)

ភ្នំពេញ៖ មន្រ្តី​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា រួម​មាន ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង និង​លោក ឈាង ហុង ប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​ព័ត៌​មាន និង​ចំណេះ​ដឹង បាន​ចូល​រួម​សម្រប​សម្រួល និង​សហ​ការ​ដឹក​នាំ​កិច្ច​ប្រជុំ រវាង​ក្រុម​ជំនាញ​ការ​អន្តរ​ជាតិ មក​ពី​គណៈ​កម្មការ​ទន្លេ​មេគង្គ ជា​មួយ​ក្រសួងរ៉ែ និងថាមពល នៅ​សាល​ប្រជុំ​ក្រសួង ដោយ​មាន​ការ​អញ្ជើញ​ចូលរួមពីមន្ត្រីជំនាញនៃនាយកដ្ឋានវារីអគ្គិសនី និងក្រុមជំនាញការអន្តរជាតិរបស់គណៈកម្មការទន្លេមេគង្គ សរុបចំនួន ១៣រូប។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាលើលទ្ធផលនៃការសិក្សារបស់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ដែលពាក់ព័ន្ធនឹងការពិចារណារបស់ក្រសួងជំនាញ ពីលទ្ធផលវាយតម្លៃផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមាននៃការអភិវឌ្ឍផ្តោតសំខាន់ វារីអគ្គិសនី លើវិស័យផ្សេងទៀត។ បន្ទាប់ពីបានស្តាប់បទបង្ហាញ អង្គប្រជុំបានពិភាក្សា និងផ្តល់អនុសាសន៍ ជាពិសេស សម្រាប់ការរៀបចំសេណារីយ៉ូអភិវឌ្ឍន៍វារីអគ្គិសនី ដែលបញ្ចូលហេដ្ឋារចនាសម្ព័ន្ធ ដោះស្រាយការកកដីល្បាប់បាតអាង ការរៀបចំជណ្តើរត្រី និងការរកដំណោះស្រាយបញ្ហាផលប៉ះពាល់អវិជ្ជមានផ្នែកជលផល តាមបែបវិទ្យាសាស្រ្តទំនើប៕