Developed by Khmer Focus
កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​រួម​លើក​ទី៤៦ និង​កិច្ច​ប្រជុំ​ដៃគូ​សន្ទនា​លើកទី២១ (ថ្ងៃទី ២២-២៤ ខែសីហា ឆ្នាំ២០១៧)

វៀងច័ន្ទ៖ លេខា​ធិការ​ដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀបចំ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​រួម​លើក​ទី៤៦ និង​កិច្ច​ប្រជុំ​ដៃ​គូ​សន្ទនា​លើក​ទី២១ នៅ​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ដោយ​មាន​ប្រតិភូ​គណៈ​កម្មាធិការរួម មក​ពី​ប្រទេស​ជា​សមាជិក MRC ប្រតិភូ​ដៃ​គូ​សន្ទនា ចិន-​មីយ៉ាន់ម៉ា និង​មន្ត្រី​លេខាធិការ​ដ្ឋាន MRC បានចូល​រួម។ ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំខាងលើ ជាមួយមន្រ្តីតំណាងមកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

កិច្ចប្រជុំបានពិនិត្យ៖

- វឌ្ឍនភាពនៃការអនុវត្តការងារ របស់លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ក្នុងឆ្នាំ២០១៧

- ការរៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ ក្នុងខែមេសា ឆ្នាំ២០១៨ នៅទីក្រុងសៀមរាប ប្រទេសកម្ពុជា

- កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដៃគូសន្ទនា អង្គការអន្តរជាតិ និងតំបន់៕