កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ លើឯកសារព្រាងផែនការសកម្មភាព (ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧)
សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ លើឯកសារព្រាងផែនការសកម្មភាពរួម សម្រាប់អនុវត្តន៍សេចក្តីថ្លែងការណ៍របស់ MRC JC សម្រាប់គម្រោងវារីអគ្គិសនី ប៉ាក់បេង របស់ឡាវ ដឹកនាំដោយឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួងពាក់ព័ន្ធ។
គោលបំណងនៃកិច្ចប្រជុំនេះដើម្បី ១)- ជម្រាបជូនអំពីវឌ្ឍនភាពនៃការអនុវត្ត PNPCA នៃសំណើគម្រោងវារីអគ្គិសនី ប៉ាក់បេង របស់ឡាវ ២)- ជម្រាបជូនអំពីសេចក្តីថ្លែងការណ៍របស់ MRC JC ស្តីពីសំណើគម្រោងវារីអគ្គិសនី ប៉ាក់បេង និង ៣)- ពិភាក្សាឯកសារព្រាងផែនការសកម្មភាពរួម (Joint Action Plan) សម្រាប់អនុវត្តន៍សេចក្តីថ្លែងការណ៍របស់ MRC JC សម្រាប់គម្រោងវារីអគ្គិសនី ប៉ាក់បេង៕