Developed by Khmer Focus
វគ្គ​បណ្តុះ​បណ្តាល​ស្តីពី ការ​អនុវត្ត​នីតិវិធី និង​គោលការណ៍​ណែនាំ​ស្តីពី គុណភាពទឹក និង​ការ​ផ្សព្វផ្សាយច្បាប់ (ថ្ងៃទី ១១-១៤ ខែកញ្ញា ឆ្នាំ២០១៧)

ភ្នំពេញ៖ នាយកដ្ឋានបុគ្គលិក និង​អភិវឌ្ឍន៍​ធនធាន​មនុស្ស នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី ការ​អនុវត្ត​នីតិវិធី និង​គោល​ការណ៍​ណែនាំ​ស្តីពី គុណ​ភាព​ទឹក និង​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តីពី សហ​លក្ខន្តិក:​មន្ត្រី​រាជការ​ស៊ីវិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដល់​មន្ត្រី​កម្ម​សិក្សា និង​មន្ត្រី​ជាប់​កិច្ច​សន្យា របស់​អគ្គ​លេខា​ធិការ​ដ្ឋាន នៅ​សាល​ប្រជុំ CNMC ដឹក​នាំ​ដោយ​ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំគឺ (១) បង្ហាញ និងផ្សព្វផ្សាយបទពិសោធន៍នៃការអនុវត្តនីតិវិធី និងគោលការណ៍ណែនាំស្តីពី គុណភាពទឹក (២) ពង្រីកចំណេះដឹង និងពង្រឹងសមត្ថភាព ក្នុងការអនុវត្តនីតិវិធី និងគោលការណ៍ណែនាំស្តីពី គុណភាពទឹក (៣) ផ្សព្វផ្សាយច្បាប់ស្តីពី សហលក្ខន្តិក:មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និង (៤) យល់ដឹង និងចូលរួមអនុវត្តន៍ច្បាប់ ប្រកបដោយប្រសិទ្ធិភាពខ្ពស់៕