Developed by Khmer Focus
សិក្ខា​សាលា​ថ្នាក់​តំបន់​ស្ដីពី សេចក្តី​ព្រាង​គោល​គំនិត​សម្រាប់​រៀបចំ​ការ​តាមដាន​បរិស្ថាន​រួមគ្នា (ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧)

វៀងច័ន្ទ៖ លេខាធិការដ្ឋាន គណៈកម្មការ​ទន្លេមេគង្គ បានរៀបចំ​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្ដីពី សេចក្តីព្រាង​គោល​គំនិត សម្រាប់​រៀបចំ​ការ​តាម​ដាន​បរិស្ថាន​រួម​គ្នា នៃ​គម្រោង​វារីអគ្គិសនី ក្នុង​ទន្លេមេ នៅទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទេស​ជា​សមាជិក MRC និង​មន្ត្រី​លេខា​ធិការ​ដ្ឋាន MRC។ ដោយ​ឡែក​ក្រុម​ការ​ងារ​កម្ពុជា មក​ពី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​បរិស្ថាន និង​អគ្គ​លេខា​ធិការ​ដ្ឋាន គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា។

គោលបំណងនៃសិក្ខាសាលានេះគឺ៖
- ពិភាក្សាលើសេចក្តីព្រាងគោលគំនិតសម្រាប់រៀបចំការតាមដានបរិស្ថានរួមគ្នា នៃគម្រោងវារីអគ្គិសនីក្នុងទន្លេមេ

- ពិភាក្សាលើមេរៀន និងនីតិវិធីដែលបានពីសកម្មភាពតាមដានបរិស្ថានដែលមានស្រាប់

- ពិភាក្សាអំពីតម្រូវការ និងសក្តានុពលសកម្មភាព ក្នុងសេចក្តីព្រាងផែនទីចង្អុលផ្លូវ សម្រាប់អភិវឌ្ឍន៍ការតាមដានបរិស្ថានរួមគ្នា នៃគម្រោងវារីអគ្គិសនីក្នុងទន្លេមេ៕