Developed by Khmer Focus
សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តីពី ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់​គ្រង​ទិន្នន័យ (ថ្ងៃទី ១៤-១៥ ខែកញ្ញា ឆ្នាំ២០១៧)

ហូជីមិញ៖ ក្រុមការងារកម្ពុជា បាន​ចូល​រួម​សិក្ខា​សា​លា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តីពី ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់​គ្រង​ទិន្នន័យ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទេស​ជា​សមាជិក MRC ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម។

គោល​បំណង​នៃ​សិក្ខា​សា​លា​នេះ​គឺ​ដើម្បី (១) បង្ហាញ​អំពី​ស្ថាន​ភាព​បច្ចុប្បន្ន និង​តម្រូវ​ការ​គ្រប់​គ្រង​ទិន្នន័យ​នៅ​ថ្នាក់​តំបន់ (២) ពិភាក្សាលើយន្តការ ឬវិធីសាស្ត្រនៃការទុកដាក់ទិន្នន័យ និង(៣) ប្រមូលអនុសាសន៍ពីប្រទេសស្តីពី ការប្រើប្រាស់ទិន្នន័យថ្មីៗ បច្ចេកវិទ្យាថ្មីៗ ដើម្បីកែលំអការគ្រប់គ្រងទិន្នន័យសម្រាប់ការងារផែនការ និងប្រតិបត្តិការ៕