Developed by Khmer Focus
កិច្ច​ប្រជុំ​លើក​ទី២ នៃ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព (ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧)

ភ្នំពេញ៖ ឯកឧត្តម​អគ្គលេខាធិការរង សូ សុភ័ទ្ទ តំណាង​ឯកឧត្តម តែ ណាវុធ អគ្គ​លេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និងជា​សមាជិក ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព បាន​ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី២ ក្រោម​អធិបតី​ភាព​ឯកឧត្តម សាយ សំអាល់ រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដើម្បី​ពិនិត្យ​វឌ្ឍន​ភាព ចាប់​​តាំង​ពី​កិច្ច​ប្រជុំ​លើក​ទី១ និង​ពិនិត្យ ពិភាក្សា និង​សម្រេច​លើ​ឯកសារ​យុទ្ធសាស្រ្ត និង​ផែនការ​សកម្មភាពបរិស្ថាន ធនធានធម្មជាតិ ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងក្រមបរិស្ថាន និងធនធានធម្មជាតិផងដែរ៕