Developed by Khmer Focus
កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តីពី សេចក្តី​ព្រាង​គោល​ការណ៍​បឋម សម្រាប់​ការ​អនុវត្ត​បញ្ជី​សារពើភ័ណ្ឌ​ដីសើម (ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គ​លេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តីពី សេចក្តី​ព្រាង​គោល​ការណ៍​បឋម សម្រាប់​ការ​អនុវត្ត​បញ្ជី​សារពើភ័ណ្ឌ​ដីសើម នៃ​គម្រោង​ការ​ប្រើប្រាស់ និង​ការ​គ្រប់គ្រង​ដោយ​និរន្តរភាព​ដីសើម ក្នុង​អាង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម ដោយ​ប្រើ​វិធី​សាស្រ្ត និង​ឧបករណ៍​គ្រប់គ្រង និង​វាយ​តម្លៃ​តួនាទី និង​សេវា​កម្ម​ដីសើម (WEFASAM) និងការវាយតម្លៃសូចនាករជីវៈចម្រុះដីសើម (WBIA) ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន និងអង្គការសង្គមស៊ីវិល ដែលពាក់ព័ន្ធ រួមមានក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរទន្លេសាប សាលាជាតិកសិកម្មព្រែកលៀប សកលវិទ្យាល័យភូមិន្ទកសិកម្ម សកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការ IUCN វិទ្យាស្ថាន CDRI មន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលេខាធិការដ្ឋាន MRC។

គោលបំណងនៃកិច្ចប្រជុំដើម្បី (១)- ពិភាក្សាពីលក្ខណៈវិនិច្ឆ័យ និងដំណើរការ ការជ្រើសរើសតំបន់សិក្សាដីសើម សម្រាប់ការអនុវត្ត និងការសាកល្បង សម្រាប់កែលម្អវិធីសាស្រ្ត និងឧបករណ៍ (WEFASAM និង WBIA) (២)- ពិភាក្សាពីគោលការណ៍ណែនាំបឋមស្ដីពី ការអនុវត្តបញ្ជីសារពើភ័ណ្ឌដីសើម ដោយប្រើវិធីសាស្រ្ត និងឧបករណ៍របស់ WEFASAM និង WBIA (First Draft) (៣)- ពិគ្រោះអំពី (ToR) សម្រាប់ការបង្កើតក្រុមសិក្សាថ្នាក់ជាតិ និង (៤)- ពិភាក្សាពីផែនការការងារថ្នាក់ជាតិ សម្រាប់ការធ្វើតេស្ត និងការកែលម្អវិធីសាស្រ្ត និងឧបករណ៍បញ្ជីសារពើភ័ណ្ឌ៕