Developed by Khmer Focus
ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ ក្រប​ខណ្ឌ​ហិរញ្ញប្បទាន​ផែនការ​ជាតិ​បន្ស៊ាំ (ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧)

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ ក្របខណ្ឌ​ហិរញ្ញប្បទាន​ផែនការ​ជាតិ​បន្ស៊ាំ និង​ផែនការ​អនុវត្តន៍ ដែល​បាន​រៀបចំ​ដោយ​នាយកដ្ឋាន ការ​ប្រែប្រួល​អាកាស​ធាតុ នៃ​អគ្គ​លេខាធិការ​ដ្ឋាន ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព សហការ​ជាមួយ​កិច្ចសហប្រតិបត្តិការ​អាល្លឺម៉ង់ (GIZ) ដែល​ឯក​សារ​ទាំង​នេះ​នឹង​ផ្តល់​នូវ​ព័ត៌មាន ទាក់ទងនឹងហិរញ្ញប្បទានអាកាសធាតុ និងសកម្មភាពអាទិភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដែលជាជំនួយការដល់ការកៀរគរធនធានហិរញ្ញវត្ថុចាំបាច់ សម្រាប់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបន្ស៊ាំ និងការកាត់បន្ថយភាពងាយរងគ្រោះ ទៅនឹងការប្រែប្រួលអាកាសធាតុ៕