Developed by Khmer Focus
កិច្ចប្រជុំជាមួយអាជ្ញាធរខេត្តកណ្តាល (ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧)

កណ្ដាល៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ចម្រុះ រួម​មាន​ភាគី​វៀតណាម មន្ត្រី​ទទួល​បន្ទុក​គម្រោង នៃលេខា​ធិការ​ដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ តំណាង​ធនាគារ​ពិភពលោក ក្រសួង​ធនធានទឹក និង​ឧតុនិយម អគ្គ​លេខាធិការ​ដ្ឋាន គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និងជំនាញ​ការជាតិ នៃក្រុមការងារគម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន ចូលរួមកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តកណ្តាល នៅសាលាខេត្តកណ្តាល។

កិច្ចប្រជុំនេះក្នុងគោលបំណង ស្វែងយល់អំពីបញ្ហាទាក់ទងនឹងការប្រើប្រាស់ទឹក តាមបណ្តោយព្រំដែន និងពីយន្តការដោះស្រាយបញ្ហា ទាក់ទងនឹងការគ្រប់គ្រងធនធានទឹកចម្រុះ តាមបណ្តោយព្រំដែន រវាងខេត្តកណ្តាលរបស់កម្ពុជា និងខេត្តអាំងយ៉ាងរបស់វៀតណាម និងបានចុះពិនិត្យស្ថានភាពបាក់ច្រាំងទន្លេនៅតំបន់ជ្រៃធំ៕