Developed by Khmer Focus
ជួបពិភាក្សាជាមួយប្រតិភូចិន (ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧)

ភ្នំ​ពេញ​៖ ឯក​ឧត្តម គល់ វឌ្ឍនា អគ្គ​លេ​ខា​ធិ​ការ​រង គណៈ​កម្មា​ធិ​ការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ក្រុម​ការ​ងារ​មក​ពី​ក្រ​សួង​ធន​ធាន​ទឹក និង​ឧតុ​និ​យម និង​អា​ជ្ញា​ធរ​ទន្លេ​សាប បាន​ជួប​ប្រជុំ​ជា​មួយ​ប្រ​តិ​ភូ​ចិន មក​ពី Lancang​-​Mekong​ Water Resources​ Cooperation​ Center និង Huaneng​ Lancang River Hydropower Co., LTD. ដែល​ដឹក​នាំ​ដោយ​លោក Wu Ying អគ្គ​នាយក នៃ Huaneng Lancang River Hydropower Co., LTD. ។

គោល​បំណង​នៃ​កិច្ច​ប្រជុំ​គឺ ស្វែងយល់អំពីលក្ខខណ្ឌជលសាស្រ្ត គម្រោងអភិរក្សធនធានទឹក នាវាចរណ៍ និងសកម្មភាពផ្សេងៗ តាមដងទន្លេមេគង្គ ទន្លេសាប និងបឹងទន្លេសាប៕