Developed by Khmer Focus
កិច្ច​ប្រជុំ​ក្រុម​ការងារ​គណៈ​កម្មាធិការ​រួម​លើក​ទី២ ដើម្បី​ពិនិត្យ និង​ពិភាក្សា​បន្ត​លើ​វឌ្ឍនភាព​ការងារ​រៀបចំ​កិច្ចប្រជុំ​កំពូល​របស់ MRC លើកទី៣ (ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧)

វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​កម្ពុជា ចូលរួម និង​ដឹកនាំ​កិច្ច​ប្រជុំ​ក្រុម​ការងារ គណៈ​កម្មាធិការ​រួម​លើក​ទី២ ដើម្បី​ពិនិត្យ និង​ពិភាក្សា​បន្ត​លើ​វឌ្ឍនភាព​ការងារ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​របស់ MRC លើក​ទី៣ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នាថ្ងៃ​ទី ០២-០៥ ខែមេសា ឆ្នាំ២០១៨ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំនេះគឺ៖

១/ ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងលើកទី៣ អំពីគោលគំនិតរៀបចំ​​កិច្ចប្រជុំកំពូល MRC

២/ ពិនិត្យកែសម្រួលឡើងវិញអំពី កម្មវិធីសម្រាប់សន្និសីទអន្តរជាតិ កិច្ចប្រជុំត្រៀមក្រុមប្រឹក្សា និងកិច្ចប្រជុំកំពូល MRC

៣/ ពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍សៀ់មរាប សម្រាប់កិច្ចប្រជុំកំពូល MRC  និង

៤/ ការងារបន្ត​បន្ទាប់ពីកិច្ចប្រជុំលើកទី២នេះ៕