Developed by Khmer Focus
កិច្ច​ប្រជុំ គំនិត​ផ្តួច​ផ្តើម​មេគង្គ​ក្រោម របស់​អាមេរិក (LMI) និង​មិត្ត​ទន្លេ​មេគង្គ​ក្រោម (Friends of the Lower Mekong) (ថ្ងៃទី ១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០១៧)

វៀងច័ន្ទ៖ មន្ត្រី​នៃអគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បានចូលរួម​កិច្ច​ប្រជុំ គំនិត​ផ្តួច​ផ្តើម​មេគង្គ​ក្រោម របស់​អាមេរិក (LMI) និង​មិត្ត​ទន្លេ​មេគង្គ​ក្រោម (The Lower Mekong Initiative and Friends of the Lower Mekong) ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទស​ជា​សមាជិក​មេគង្គ មីយ៉ាន់ម៉ា អូស្រ្តាលី ដៃ​គូ​អភិវឌ្ឍន៍ និង​អាមេរិក។

កិច្ច​ប្រជុំ​នេះ​មាន​គោល​បំណង (១) ពិភាក្សាលើការងារជាអាទិភាព និងវិស័យពាក់ព័ន្ធទាំងបច្ចុប្បន្ន និងអនាគត របស់ LMI (២) ពិភាក្សាលើការកែទម្រង់ផ្នែកទាំង៦ (LMI Pillars) និងកំណត់វិស័យសំខាន់ៗ និងការរអនុវត្តគំរូសម្រាប់ការចូលរួមពីវិស័យឯកជន៕