Developed by Khmer Focus
កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ដើម្បី​​ពិនិត្យ និង​ឯកភាព​លើ​លទ្ធផល​នៃ​ការ​សិក្សា (ថ្ងៃទី ២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គ​លេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ និង​សម្រប​សម្រួលកិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ដើម្បី​ពិនិត្យ និង​ឯកភាព​លើ​លទ្ធផល​នៃ​ការ​សិក្សា របស់​ក្រុម​ប្រឹក្សា​គណៈ​កម្មការ​ទន្លេ​មេគង្គ សម្រាប់​ត្រៀម​កិច្ច​ប្រជុំ​លើក​ទី១០ របស់​ក្រុម​ការ​ងារ​បច្ចេក​ទេស​ថ្នាក់​តំបន់ ដោយ​មាន​ការ​ចូលរួមពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារលេខាធិការដ្ឋាន MRC។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១) ពិនិត្យពិភាក្សា និងប្រមូលមតិយោបល់ ពីក្រសួង ស្ថាប័នពាក់ព័ន្ធ លើវឌ្ឍនភាពនៃលទ្ធផលសេណារីយ៉ូមេ និងសេណារីយ៉ូរង ពីការសិក្សារបស់ក្រុមប្រឹក្សា  (២) ពិភាក្សា និងផ្លាស់ប្តូរយោបល់បច្ចេកទេសអំពី ការកែលំអលទ្ធផលនៃការសិក្សា (៣) ធ្វើការសន្និដ្ឋានលើលទ្ធផលសេណារីយ៉ូ និងរកការឯកភាពពីក្រសួង ស្ថាប័នពាក់ព័ន្ធ និង (៤) ពិនិត្យលើផែនការអនុវត្តន៍ សម្រាប់ការផ្សព្វផ្សាយ និងផ្ទេរចំណេះដឹងសម្រាប់ឆ្នាំ២០១៨៕