Developed by Khmer Focus
សិក្ខា​សាលា​ស្តីពី ការ​តភ្ជាប់​អាង​ទន្លេ​មេគង្គ​លើ​កាលានុវត្តភាព​ផែនការ​ជាយុទ្ធសាស្រ្ត​នៃ​ទឹក និង​ថាមពល (ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​សិក្ខា​សាលា​ស្តីពី ការ​តភ្ជាប់​អាង​ទន្លេ​មេគង្គ​លើ​កាលានុវត្តភាព​ផែន​ការ​ជា​យុទ្ធសាស្រ្ត​នៃ​ទឹក និងថាមពល ដែល​រៀបចំ​ដោយ​អង្គការ IUCN និង​មាន​ការ​ចូល​រួម​ពី​មន្រ្តី​ជាន់​ខ្ពស់ ជា​តំណាង​ស្ថាប័ន​ជាតិ​ពាក់ព័ន្ធ និង​អង្គការអន្តរជាតិ។

គោលបំណងនៃសិក្ខាសាលាគឺ៖ (១) ផ្លាស់ប្តូរមតិយោបល់ជុំវិញស្ថានការ ការអភិវឌ្ឍវារីអគ្គិសនីនៅក្នុងអាងទន្លេមេគង្គ និងផលប៉ះពាល់ជាវិជ្ជមានលើសេដ្ឋកិច្ចប្រទេស និងផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន និងធនធានធម្មជាតិ លើការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ដែលអាស្រ័យធនធានធម្មជាតិ (២) ស្តាប់បទឧទ្ទេសនាមស្តីពី ការកសាងផែនការអភិវឌ្ឍទឹក និងវារីអគ្គិសនី តាមរយៈសេណារីយ៉ូអភិវឌ្ឍន៍ និងម៉ូដែលវិភាគផលចំណញ និងការខាត និង (៣) លទ្ធផលនៃការសិក្សាលើផែនការ សម្រាប់អនាគតថាមពលប្រទេសឡាវ។

ឯកឧត្តម វ៉ាត់ បុត្តកុសល បានចូលរួមផ្តល់ព័ត៌មានសំខាន់ៗអំពី ការខិតខំរបស់គណៈកម្មការទន្លេមេគង្គក្នុងការវាយតម្លៃផលប៉ះពាល់ពីការអភិវឌ្ឍ រួមទាំងវារីអគ្គិសនី ក្នុងអាងទន្លេមេគង្គ តាមរយៈការសិក្សារបស់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ រួមទាំងភាពប្រឈម តម្រូវការចាំបាច់ និងកាលានុវត្តភាពនានា ដែលគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាននិងកំពុងបំពេញការងាររបស់ខ្លួន៕