កិច្ចប្រជុំត្រៀម សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សា របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧)
ប៉ាតាយ៉ា៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារ កម្ពុជាចូលរួមកិច្ចប្រជុំត្រៀម សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សា របស់គណៈកម្មការទន្លេមេគង្គ MRC លើកទី២៤ ដោយមានការចូលរួមពីប្រទេសជាសមាជិក និងមន្ត្រីលេខាធិការដ្ឋាន MRC។
កិច្ចប្រជុំនេះបានផ្តោតសំខាន់លើ៖ (១). ដំណើរការ និងការគ្រប់គ្រង MRCS (2). វឌ្ឍនភាពនៃការអនុវត្តវិមជ្ឍការ និងការរៀបចំ PDG JEM JAP និង (3). ពិនិត្យលើសំណើឯកភាព លើប្រព័ន្ធប្រាក់ខែមន្ត្រី MRCS រូបមន្តបង់វិភាគទាន WP2018 MASAP និង TOR របស់ CEO បន្ទាប់៕