Developed by Khmer Focus
ពិធី​ផ្តល់​ពាន​រង្វាន់ ដល់​ជ័យ​លាភី​ប្រកួត​ប្រជែង​រូបថត (ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧)

វៀងច័ន្ទ៖ លោក ហាក់ សុជាតិ ប្រធាន​នាយក​ដ្ឋាន ផែន​ការ និង​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ តំណាង​អគ្គ​លេខាធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​ពិធី​ផ្តល់​ពាន​រង្វាន់ ដល់​ជ័យ​លាភី​ប្រកួត​ប្រជែង​រូបថត ក្រោម​ប្រធាន​បទ 'ភាព​ចម្រុះ​របស់​ទន្លេ​មេគង្គ ក្រោម​ក្រសែ​ភ្នែក​របស់​អ្នក' "Mekong Diversity through Your Eyes" និង​ពិធី​តាំង​ពិពណ៌​រូប​ថត ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ មានជ័យលាភីទាំងអស់ចំនួន១២រូប មកពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គទាំង៤ ក្នុងនោះមកពីកម្ពុជាមានចំនួន ០៣រូប៕