Developed by Khmer Focus
វេទិកា​អ្នក​ពាក់ព័ន្ធ​ថ្នាក់​តំបន់​ស្តីពី ការ​សិក្សា​របស់​ក្រុម​ប្រឹក្សា (ថ្ងៃទី ១៤-១៥ ខែធ្នូ ឆ្នាំ២០១៧)

វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំ​ប្រតិភូកម្ពុជា ចូលរួម​វេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់​ស្តីពី ការសិក្សារបស់ក្រុមប្រឹក្សា និងការធ្វើបច្ចុប្បន្នភាព​គោលការណ៍ណែនាំ​គ្រោងប្លង់​​បឋម និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនី ប្រកបដោយនិរន្តរភាព។ វេទិកានេះ រៀបចំឡើងដោយ​លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នជំនាញ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល ស្ថាប័នសិក្សាស្រាវជ្រាវ មកពីប្រទេសជាសមាជិក និងដៃគូអភិវឌ្ឍន៍។

គោលបំណងនៃវេទិកាគឺ (១). ផ្សព្វផ្សាយអំពីលទ្ធផលបឋមនៃការសិក្សារបស់ក្រុមប្រឹក្សា និងពិនិត្យ ពិភាក្សាលើលទ្ធផលបឋមនេះ (២). ជម្រាបជូនអំពីវិសាលភាព អភិក្រម និងពេលកំណត់សម្រាប់ពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំគ្រោងប្លង់បឋម និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនីប្រកបដោយនិរន្តរភាព និង (៣). ប្រមូលអនុសាសន៍សម្រាប់កែសម្រួលបន្ថែមលើឯកសារទស្សនទាន ស្តីពីការពិនិត្យឡើងវិញ និងការធ្វើបច្ចុប្បន្នភាពឯកសារទាំងពីរនេះ៕