Developed by Khmer Focus
ជួប​ប្រជុំ​ការងារ​ជាមួយ Natural Heritage Institute (ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧)

ភ្នំពេញ៖ នៅសាលប្រជុំ អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ទទួល​ជួប​ប្រជុំ​ការងារ​ជាមួយ Natural Heritage Institute ដែល​ជា International NGO របស់​អាមេរិក ដើម្បី​ស្តាប់ និង​ផ្តល់​យោបល់​លើ​របាយការណ៍​ចុង​ក្រោយ ស្តីពី​ Sambor Hydropower Dam Alternatives Assessment ដែល​ជា​របាយការណ៍​ចុង​ក្រោយ នៃ​ការ​អនុវត្ត MOU ឆ្នាំ២០១៤ រវាងក្រសួងរ៉ែ និងថាមពល កម្ពុជា និង NHI ដែលដឹកនាំដោយ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ អាជ្ញាធរទន្លេសាប​ លោក ម៉ៅ ហាក់ អគ្គនាយករង កិច្ចការបច្ចេកទេស ​ក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីជំនាញពាក់ព័ន្ធ​មួយចំនួនទៀត៕