Developed by Khmer Focus
សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​របាយការណ៍ សិក្សា​វាយ​តម្លៃ​ស្ថានភាព​ប្រព័ន្ធ​ជលសាស្ត្រ និង​ឧតុនិយម (ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​នាយក​គម្រោង គ្រប់គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់​កាល​ទី៣ បាន​សម្រប​សម្រួល និង​ដឹកនាំ​អង្គ សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​របាយការណ៍ សិក្សា​វាយ​តម្លៃ​ស្ថាន​ភាព​ប្រព័ន្ធ​ជលសាស្ត្រ និង​ឧតុនិយម នៅ​តំបន់​ទន្លេ៣ (3S) និង​ព្រែក៤ (4P) ដោយ​មាន​ការ​ចូល​រួម​ពី​មន្រ្តី​ជាសមាជិកក្រុមការងាររួមមាន៖

- ប្រធានមន្ទីរធនធានទឹក និងឧតុនិយម នៃខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគីរី

- មន្រ្តីនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងធនធានទឹក និងឧតុនិយម និង

- មន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង

- មន្ត្រីធនាគារពិភពលោក។

អង្គសិក្ខាសាលា បានពិនិត្យពិភាក្សា និងផ្តល់យោបល់លើរបាយការណ៍ និងបានឯកភាពក្នុងការកែសម្រួលទីតាំង និងបន្ថែមនូវស្ថានីយជលសាស្ត្រ និងតំរងទឹកភ្លៀងមួយចំនួនទៀត ទៅតាមតម្រូវការសមស្របរបស់ខេត្ត។

អង្គសិក្ខាសាលា បានជម្រុញដល់ការបញ្ចប់របាយការណ៍ ឱ្យបានទាន់ពេលវេលា ដើម្បីដាក់ជូនធនាគារពិភពលោក ពិនិត្យសម្រេច ដើម្បីយកទៅប្រើប្រាស់បន្ត ដោយក្រុមការងារបច្ចេកទេសរបស់គម្រោង៕