Developed by Khmer Focus
កិច្ច​ប្រជុំ​ពិគ្រោះយោបល់​របស់​ដៃគូ​ទឹក​កម្ពុជា ប្រចាំ​ឆ្នាំ២០១៧ (ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧)

កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និងលោកស្រីបណ្ឌិត ម៉ក់ សូលាង ប្រធាន​ដៃគូទឹក​កម្ពុជា បានដឹកនាំ និងសម្របសម្រួល​កិច្ចប្រជុំពិគ្រោះយោបល់​របស់ដៃគូទឹកកម្ពុជា ប្រចាំឆ្នាំ២០១៧ ដោយមានការចូលរួមពីសមាជិកដៃគូទឹកកម្ពុជា នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមប្រតិបត្តិការដៃគូទឹកកម្ពុជា និងមន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖

(1) រាយការណ៍អំពីវឌ្ឍនភាពការងារដៃគូទឹកកម្ពុជា ឆ្នាំ២០១៧ និងផែនការការងារ ឆ្នាំ២០១៨

(2) ពិនត្យ ផ្តល់មតិ និងឯកភាពលើសេចក្តីព្រាងឯកសារ លក្ខន្តិកៈដៃគូទឹកកម្ពុជា និងបែបបទចុះបញ្ជីការ៕