Developed by Khmer Focus
វគ្គ​បណ្តុះ​បណ្តាល​ស្តីពី ការ​អនុវត្តនីតិវិធី PNPCA និងការតម្រង់ទិសកម្មសិក្សាការី ក្នុងការអនុវត្តតួនាទី (ថ្ងៃទី ២៧-២៩ ខែធ្នូ ឆ្នាំ២០១៧)

ភ្នំពេញ៖ នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍​ធន​ធាន​មនុស្ស នៃ​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តនីតិវិធី PNPCA និងការតម្រង់ទិសកម្មសិក្សាការី ឱ្យបានយល់ដឹង និងចូលរួមអនុវត្តន៍តួនាទី និងការទទួលខុសត្រូវ ក្នុងរចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រោមការដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីក្រោមឱវាទអគ្គលេខាធិការដ្ឋាន និងកម្មសិក្សាការីទាំងអស់។

គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺៈ (១). បង្ហាញ និងផ្សព្វផ្សាយបទពិសោធន៍នៃការអនុវត្តន៍នីតិវិធី ស្តីពីការជូនដំណឹង និងការពិគ្រោះយោបល់ជាមុនដោយមនការឯកភាពគ្នា (PNPCA) (២). ពង្រីកចំណេះដឹង និងពង្រឹងសមត្ថភាពក្នុងការអនុវត្តនីតិវិធី PNPCA និង (៣). ផ្សព្វផ្សាយ និងតម្រង់ទិសកម្មសិក្សាការី ក្នុងការអនុវត្តតួនាទី និងការទទួលខុសត្រូវ ក្នុងរចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា៕