Developed by Khmer Focus
វេទិកា​សាធារណៈ​ស្តីពី យន្តការ​សហប្រតិបត្តិការ​មេគង្គ-ឡាងឆាង (ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨)

ភ្នំពេញ៖ លោក ហាក់ សុជាតិ ប្រធាន​នាយកដ្ឋាន ផែនការ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​វេទិកា​សាធារណៈ​ស្តីពី យន្តការ​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រ​កម្ពុជា នៅវិទ្យាស្ថាន​ភាសាកូរ៉េ នៃ​សកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។

វេទិកានេះរៀបចំឡើងដើម្បីបង្ហាញអំពីសារៈសំខាន់នៃយន្តការមេគង្គ-ឡានឆាង ក្នុងការកសាងសន្តិភាព និងវឌ្ឍនភាពក្នុងមហាអនុតំបន់មេគង្គ ជាពិសេសដើម្បីអបអរសាទរកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ដែលនឹងរៀបចំឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី ១០-១១ ខែមករា ឆ្នាំ២០១៨ ខាងមុខ៕