Developed by Khmer Focus
កិច្ច​ប្រជុំ​ក្រុម​ការងារ​គណៈកម្មាធិការ​រួម ដើម្បី​ពិនិត្យ​វាយ​តម្លៃ​លទ្ធផល​ការងារ (ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨)

វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្នុងនាម​ជា​ប្រធាន​គណៈ​កម្មាធិការ​រួម របស់ MRC សម្រាប់​ឆ្នាំ២០១៨ បាន​ដឹកនាំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​គណៈ​កម្មាធិការ​រួម ដើម្បី​ពិនិត្យ​វាយ​តម្លៃ​លទ្ធ​ផល​ការ​ងារ​ឆ្នាំទី២ របស់​នាយក​ប្រតិបត្តិ លេខាធិការដ្ឋាន​ MRC ដោយមានការចូលរួមពីមន្ត្រីតំណាងគណ:កម្មាធិការរួម នៃប្រទេសជាសមាជិក និងមន្ត្រីលេខាធិការដ្ឋាន MRC៕