Developed by Khmer Focus
សិក្ខា​សាលា​ថ្នាក់​តំបន់​លើក​ទី១ ស្តីពី សេចក្តីព្រាង​គោលការណ៍​បឋម សម្រាប់​ការ​អនុវត្ត​បញ្ជី​សារពើភ័ណ្ឌ​ដីសើម (ថ្ងៃទី ០៤-០៥ ខែមករា ឆ្នាំ២០១៨)

វៀងច័ន្ទ៖ លេខា​ធិការ​ដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​សិក្ខា​សាលា​ថ្នាក់​តំបន់​លើក​ទី​១ ស្តីពី សេចក្តីព្រាង​គោលការណ៍​បឋម សម្រាប់​ការ​អនុវត្ត​បញ្ជី​សារពើភ័ណ្ឌ​ដីសើម ដោយ​ប្រើ​វិធី​សាស្រ្ត និង​ឧបករណ៍ WEFASAM និង WBIA ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទេស​ជា​សមាជិក MRC មន្ត្រី​លេខាធិការ​ដ្ឋាន MRC និង​ជំនាញ​ការ​អន្តរ​ជាតិ។

គោល​បំណង​នៃ​សិក្ខា​សាលានេះ​គឺ៖

- បង្ហាញ និងពិភាក្សាទៅលើស្ថានភាពបច្ចុប្បន្ន និងការគំរាមកំហែងក្នុងតំបន់ដីសើម ១០កន្លែង ដែលបានជ្រើសរើស

- ពិភាក្សាលើទម្រង់នៃការប្រមូលទិន្នន័យ និងសាកល្បងបញ្ចូលទិន្នន័យបឋម សម្រាប់ការអនុវត្តបញ្ជីសារពើភ័ណ្ឌដីសើម ដោយប្រើវិធីសាស្រ្ត និងឧបករណ៍ WEFASAM និង WBIA

- បង្ហាញ និងពិភាក្សាលើគោលការណ៍បឋម នៃការអភិវឌ្ឍផែនការទំនាក់ទំនង និងការឆ្លើយតបបន្ទាន់សម្រាប់ការអនុវត្តបញ្ជីសារពើភ័ណ្ឌដីសើម៕