Developed by Khmer Focus
សិក្ខាសាលាថ្នាក់តំបន់ស្តីពី កម្មវិធីគោលនយោបាយចែករំលែកចំណេះដឹង ជាមួយ MRC (ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨)

វៀងច័ន្ទ៖ ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខាធិការ​រង និង​លោក គឹម សីហា អនុ​ប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​អគ្គ​លេខាធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី កម្ម​វិធី​គោល​នយោបាយ​ចែក​រំលែក​ចំណេះ​ដឹង ជាមួយ MRC ដែល​រៀបចំ​ដោយ លេខា​ធិការដ្ឋាន គណៈ​កម្មការ​ទន្លេមេគង្គ សហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ(KDI) ដោយមានការចូលរួមពីប្រទេសជាសមាជិក MRC ក្រុមការងារ នៃវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ និងមន្ត្រីលេខាធិការដ្ឋាន MRC។

គោលបំណងនៃសិក្ខាសាលាគឺដើម្បីពិនិត្យ និងពិភាក្សាលើ៖

១)- សុវត្ថិភាពទឹក និងការគ្រប់គ្រងអាងទន្លេចម្រុះ

២)- ភាពប្រឈម និងឱកាសក្នុងការអភិវឌ្ឍវារីអគ្គិសនីប្រកបដោយនិរន្តភាព

៣)- ការវាយតម្លៃផលប៉ះពាល់បរិស្ថាន លើការអភិវឌ្ឍវារីអគ្គិសនី និង

៤)- ទិសដៅអនាគតនៃការអភិវឌ្ឍវារីអគ្គិសនី ប្រកបដោយនិរន្តភាព៕