Developed by Khmer Focus
សិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ជាមួយ AHA (ថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០១៨)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​សិក្ខា​សាលា ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ជា​មួយ មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះ​មហន្តរាយ នៃ​សហ​គមន៍​អាស៊ាន  (AHA) សម្រាប់​សហ​ប្រតិបត្តិការ​បច្ចេកទេស​ស្ដីពី ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ព្យាករណ៍​ទឹក​ជំនន់​ទន្លេ​មេគង្គ និង​ការ​ជូន​ដំណឹង​ជាមុន​ពី​ជំនន់​ទឹក​ភ្លៀង និង​ប្រព័ន្ឋ​តាម​ដាន​ភាព​រាំងស្ងួត ដោយមានការចូលរួមពីមន្ត្រីនៃប្រទេសជាសមាជិក មន្ត្រីមកពីមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ នៃសហគមន៍អាស៊ាន និងមន្រ្តីគណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃសិក្ខាសាលានេះដើម្បីផ្លាស់ប្តូរបទពិសោធន៍ប្រតិបត្តិការផ្នែកបច្ចេកទេស រវាង AHA និង MRC ក្នុងការធ្វើឱ្យប្រសើរឡើងនូវការព្យាករណ៍ទឹកជំនន់ទន្លេមេគង្គ និងការជូនដំណឹងជាមុនពីជំនន់ទឹកភ្លៀង និងប្រព័ន្ឋតាមដានភាពរាំងស្ងួត៕