សិក្ខាសាលាបច្ចេកទេសថ្នាក់តំបន់ស្ដីពី ការបញ្ចប់របាយការណ៍ទឹកជំនន់មេគង្គ (ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨)
សៀមរាប៖ ឯកឧត្តម ឡុង សារ៉ាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ចូលរួមសិក្ខាសាលាបច្ចេកទេសថ្នាក់តំបន់ស្ដីពី ការបញ្ចប់របាយការណ៍ទឹកជំនន់មេគង្គ ឆ្នាំ២០១៥ និង ២០១៦ ដោយមានការចូលរួមពីមន្ត្រីនៃប្រទេសជាសមាជិក និងមន្រ្តីគណៈកម្មការទន្លេមេគង្គ។
គោលបណងនៃសិក្ខាសាលាគឺដើម្បី (១). ឱ្យមានការយល់ដឹងលើរបាយការណ៍ទឹកជំនន់ថ្នាក់ជាតិ និងរបាយការណ៍ទឹកជំនន់មេគង្គឆ្នាំ២០១៥ និង ២០១៦ (២). ប្រមូលមតិយោបល់ពីប្រទេសជាសមាជិកដើម្បីបញ្ចប់របាយការណ៍ និងឯកភាពលើវិសាលភាព នៃរបាយការណ៍ទឹកជំនន់មេគង្គឆ្នាំ២០១៧៕