កិច្ចប្រជុំរួមស្តីពី គម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន (ថ្ងៃទី ២៩-៣០ ខែមករា ឆ្នាំ២០១៨)
ហានូយ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ចូលរួមកិច្ចប្រជុំរួមស្តីពី គម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន ក្នុងតំបន់អនុអាងសេសាន-ស្រែពក និងតំបន់ដីសណ្តទន្លេមេគង្គ ដោយមានការចូលរួមពីភាគីវៀតណាមដែលជាម្ចាស់ផ្ទះ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ជំនាញការជាតិ និងមន្ត្រីធនាគារពិភពលោក។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖ ១). ពិភាក្សាលើឯកសារស្តីពី ជម្រើសយន្តការសម្រាប់កិច្ចសហប្រតិបត្តិការ លើការងារគ្រប់គ្រងទឹកឆ្លងដែន រវាងកម្ពុជា-វៀតណាម ២). ពិនិត្យលទ្ធភាពលើការកែលំអរ និងឯកភាពគ្នាលើជម្រើសយន្តការសហប្រតិបត្តិការរួម និង ៣). កសាងផែនការ និងសកម្មភាពសម្រាប់អនុវត្តន៍យន្តការកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕